និយមន័យ វប្បធម៌ Wednesday, January 7, 2026
និយមន័យ វប្បធម៌
វាមិនមែនជារឿង ឬក៏ជាប្រធានបទថ្មីនោះទេសម្រាប់យើងដែលជាអ្នកសិក្សាជំនាន់ក្រោយ ដែលធ្វើការឲ្យនិយមន័យទៅលើពាក្យ វប្បធម៌ ព្រោះថាមានអ្នកប្រាជ្ញមួយចំនួនដែលជាជនជាតិខ្មែរក្តី បរទេសក្តី បានត្រួសត្រាយនូវផ្លូវបំភ្លឺបង្ហាញរួចមកហើយ។ អាស្រ័យហេតុដូចនេះហើយ នឹងសូមលើកយកនូវនិយមន័យទាំងនោះមកបញ្ជាក់ដូចខាងក្រោម៖
១. បើតាមសៀវភៅវនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត
- វប្បធម៌ គឺជាការផ្សាំបណ្តុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្ត ឬដោយសិល្បៈផ្សេងៗជាដើម។
២. តាមសៀវភៅអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា
តាមន័យសព្ទជាតិ
វប្បធម៌ < វប្ប + ធម៌
វប្ប = ការសាបព្រោះ ការបណ្តុះពូជ ការបង្ករបង្កើត...
ធម៌ = ធាតុ វិធី ធម៌ភាព សភារវៈ ទ្រទ្រង់...
ដូច្នេះនិយមន័យគឺ
- វប្បធម៌ គឺជាធម៌ទាំងឡាយណាដែលងទ្រទ្រង់នូវការសាបព្រោះបណ្តុះពូជឲ្យលេចជាលទ្ធផលជាផ្លែផ្កា។
៣. តាមសៀវភៅវប្បធម៌ អរិយធម៌ដែលរៀបរៀងដោយ សាស្រ្តាចារ្យ ពន់ ឆាយ
- វប្បធម៌ គឺជាការសិក្សាពង្រីកវិជ្ជា។
៤. តាមសៀវភៅវប្បធម៌ប្រជាជាតិអាស៊ីអាគ្នេយ៍ភាគ១ រៀបរៀងនិងបកប្រែដោយសាស្រ្តាចារ្យ អ៊ិត សុធា ដែលបានលើកយកនូទស្សនៈរបស់អ្នកប្រាជ្ញបរទេសមួយចំនួនដូចជា៖
- Tailor (1871) ថា វប្បធម៌ គឺជាសមាសភាពមួយ ដែលក្នុងនោះរួមមានចំនេះដឹង, ជំនឿ សិល្បៈ, ច្បាប់, សីលធម៌, ប្រពៃណី, ព្រមទាំងសមត្ថភាព និង ទម្លាប់ដទៃទៀត ដែលជាតម្រូវការនៃបុគ្គលគ្រប់ៗរូប ជាសមាជិកនៃសង្គម។
- Mead (1937) ថា ជាអាកប្បកិរិយាប្រពៃណី ដែលបានបង្កើតដោយសាសន៍ណាមួយ ហើយផ្ទេរទៅឲ្យមនុស្សជំនាន់ក្រោយរបស់គេទៀត។
- Boas (1938) ថា ជាប្រតិកម្មរវាងគំនិត និងចិត្តសាស្រ្ត និងសកម្មភាពដែលកំណត់អាកប្បកិរិយារបស់បុគ្គលក្នុងសង្គមណាមួយ។
៥. តាមសៀវភៅវចនានុក្រមអង់គ្លេស Oxford LEARNER’S POCKET Dictionary New edition បានឲ្យនិយមន័យថា៖
- Culture
: customs, beliefs, art, way of life.
វប្បធម៌ (ន) : សំដៅទៅដល់ទំនៀមទំលាប់ ជំនឿ សិល្ប: របៀបនៃការរស់នៅ
0 comment
tag:
#Culture
Monks


Group
Puthichak IT
buddha dharma monk
BuddhaChak IT
Cambodia4World
Bokator Cambodia
Monk Cambodia
Economic Buddhism
Lbokator Khmer
Housewife Khmer
Kun Lbokator
Preap News
Sampeah News
Kampuchea Chef
Thol Un Cambodia



