The Noble Eightfold Path Cambodia
bokatorworld
Monks
Home
5

Contact

  • Monks
  • Tholun23@gmail.com
  • +855015897766

Loading...

Loading...

Contact| Photo/Video | Call Video | Notification

Successful mailing !
Happy day 8 month 3
Day to honor women. Without them, men wouldn't be able to do anything !
Happy Birthday Bokator World
4 month 3. A memorable day for me. The day I was born. And today is the 15th anniversary of that day.

 នៅ​ពេល​ឮពាក្យ​ថា​សមាធិភ្លាម គេ​នឹកឃើញ​​ភ្លែត​ដល់​ធម៌ ដល់​សាសនា។ ប៉ុន្តែតាំងពី​ជាង​២០​ឆ្នាំ​ចុងក្រោយ​នេះមក សមាធិ បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ពិភពវេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ។ សមាធិ មាន​គុណប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព ប្រសិន​​យើង​អនុវត្ត​ធ្វើ​ជា​ប្រចាំ​ ជារៀង​រាល់​ថ្ងៃ ពី១០​ ទៅ​៣០​នាទី​ម្តង និង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ជាប់​គ្នា។ ធ្វើសមាធិ អាច​ពន្យឺត​ភាព​ចាស់ទ្រុឌទ្រោម​នៃ​ខួរក្បាល និង​ជួយ​ឱ្យ​ខួរក្បាល​មាន​សមត្ថភាព​ប្រសើរ​ឡើង ព្រមទាំង​អាច​ជួយ​គ្រប់គ្រង​អារម្មណ៍ កាត់​បន្ថយ​អារម្មណ៍​ឡើង​ស្ត្រេស និង​សម្រួល​ដំណេកបាន​ទៀត។ នៅ​ពេល​ឮ​ពាក្យ​ថា​ សមាធិ យើង​នឹង​នឹក​គិត​ដល់​ភ្លាម ដល់​ការ​ប្រារព្ធ​សាសនា ប៉ុន្តែ​តាំង​ពី​ឆ្នាំ​១៩៧០​មក គ្រូពេទ្យ​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ​ជាតិ​អាមេរិក បាន​ប្រែក្លាយ​សមាធិជា​វិធីសាស្ត្រ​ព្យាបាលសម្រួល​ផ្លូវចិត្ត សម្រួល​អារម្មណ៍​ ដែល​គ្មាន​​លក្ខណៈ​សាសនាទេ។ នៅ​ឆ្នាំ​១៩៧៩ សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​ Jon Kabat-Zinn បាន​សម្រេច​រៀប​ចំ​​កម្មវិធី​សិក្សា​សមាធិ​រយៈ​ពេ​ល ៨ សប្តាហ៍​មាន​ឈ្មោះ ថា MBSR "Mindfulness based stress reduction" ដែល​អាច​ប្រែ​បាន​ថា កាត់​បន្ថយ​ស្ត្រេស​ទាំង​នៅ​មាន​ស្មារតីពេញ។

តាំង​ពី​ពេល​នោះ​មក​ ការធ្វើ​សមាធិបាន​ក្លាយ​ជា​ជម្រើសកាន់​តែ​ច្រើន​ឡើងៗ​របស់​ពិភពវេជ្ជសាស្ត្រ ! ក្រុមគ្រូពេទ្យ​​អាមេរិក បាន​ចាប់​ផ្តើម​មុន​គេ បន្ទាប់​មក​គឺ​បារាំង។​ សមាធិ​ទំនង​ជា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ និងផ្តល់​ឥទ្ធិពល​ល្អ​​ដល់​ខួរ​ក្បាល ដូច​ជា​ លើក​ទឹក​ចិត្ត កាត់​បន្ថយ​ស្ត្រេស បង្កើន​ការ​ផ្តុំ​អារម្មណ៍ បំភ្លេច​ការឈឺចុកចាប់​រ៉ាំរ៉ៃ និង​ជួយ​សម្រួល​ដំណេក។

ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ សមាធិ​លែង​មាន​រូបភាព​ជា​សាសនា​។ សមាធិ​ត្រូវ​បាន​គេ​រាប់​ជា​បច្ចេកវិទ្យា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​ស្ត្រេស និង​ជំងឺ​គេង​មិន​លក់​​ ដ៏​ពេញ​និយម។ នៅ​អឺរ៉ុប ជាក់​ស្តែង​នៅ​បារាំង គេ​អាច​រក​រៀន​​ធ្វើ​សមាធិ នៅ​តាម​មជ្ឈមណ្ឌល​សម្រាក​លំហែ មិន​មែន​នៅ​តែ​តាម​ទី​វត្តអារាម ឬ​ទី​សាសនា​ទេ។ សមាធិ គឺ​ជាការ​ផ្តល់​ពេល​វេលា​ឱ្យ​ខ្លួន​ឯង អង្គុយ​និង​អង្កេត​មើល​ស្ថានភាព​​អារម្មណ៍ ស្វែង​រក​ ​ភាព​ស្ងប់ និង​ភាព​ធូរស្បើយ ឆ្ងាយ​ពី​​ភាព​ពុះ​កញ្ជ្រោល សំឡេង សម្ពាធទាំងឡាយ។ នៅ​ពេល​អារម្មណ៍​បាន​ស្ងប់​ មូល​ល្អ នោះ​ស្ត្រេស​ក៏​ធ្លាក់​ចុះ ហើយ​ការ​ងងោកងងុយ​នឹង​លេច​ឡើង​ ដំណេក​ក៏​នឹង​អាច​បាន​ស្ងប់​ល្អ​ដែរ។

បង្កើត​ឱកាស​ស្ងប់​ល្អ ​​ចេះ​ស្តាប់​អារម្មណ៍​និង​សរីរាង្គ​ខ្លួន​ប្រាណឯង ដោយ​​ផ្តោត​ឬ​ផ្តុំ​អារម្មណ៍​​ទៅ​លើចលនា​ដង្ហើម ក្នុង​​ពេលវេលា​ជាក់ស្តែង នេះ​ ​ជា​កម្មវត្ថុ​នៃការ​ហាត់​រៀន​ធ្វើ​សមាធិ​ ដែល​​អាច​ប្រព្រឹត្ត​​ទៅជា​ក្រុម (ម្តង​មួយ​ម៉ោង)ឬ ដោយ​ម្នាក់ឯង​។ ស្តាប់​ទៅ​ងាយ​ទេ តែ​សមាធិ​ជា​លំហាត់​ដ៏​លំបាក។

ក្រៅ​អំពី​ជា​លំហាត់​សម្រាកលំហែ​​អារម្មណ៍ ពិភពវេជ្ជសាស្ត្រ​បានងាក​មក​ជ្រើសរើស​ប្រើសមាធិ​​​ជា​វិធី​សាស្ត្រ​ព្យាបាល​ទប់​ស្កាត់​ការ​លាប់​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ហៅ​ថា​វិធីសាស្ត្រ​ព្យាបាល​អារម្មណ៍​ទាំង​នៅ​មាន​ស្មារតីពេញ​លេញ។ ដើម្បី​ប្រឈម​រស់​ជាមួយ​នឹង​ជំងឺ​មហារីក គ្រូពេទ្យ​ឯកទេស​នៅបស្ចិមក៏​បាន​ស្នើ​ឱ្យ​អ្នក​មាន​ផ្ទុក​ជំងឺ​មហារីក អ្នក​កំពុង​ទទួល​ការព្យាបាល ឬអ្នក​ទើប​ងើប​ពី​ឈឺ បដិបត្តិ​ការ​ធ្វើ​សមាធិ​ ជា​ប្រចាំ។

សមាធិ​កាត់​បន្ថយ​ភាព​ចាស់​ជរា

ស្រទាប់​ប្រព័ន្ធ​ប្រសាទ​ដ៏​ក្រាស់​ក្នុង​លលាដ​ក្បាល​មនុស្ស មាននិន្នាការ​ស្រក​ចុះ​ទៅ​តាម​ភាព​ចាស់​ជរា​របស់​យើង។ ការ​ធ្វើ​សមាធិ ជួយ​ពន្យឺត​​ការ​ស្រក​ចុះ​នៃ​ស្រទាប់​ប្រព័ន្ធប្រសាទ​ផង ហើយ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ វា​ក៏​អាច​ជួយ​ទប់​ខួរក្បាល​កុំ​ឱ្យ​ធ្លាក់​ចុះ​ទ្រុឌទ្រោមលឿនពេក​ផង។​ ការ​សិក្សា​វិភាគលើ​​​ខួរ​ក្បាល​​របស់​អ្នក​ធ្វើ​សមាធិ ជា​ច្រើន​ឆ្នាំ និង​ជា​ច្រើន ម៉ោង (ចាប់​ពី ១៥០០០ ទៅ​៣ម៉ឺនម៉ោង​) បាន​បង្ហាញ​ថា​ការ​ធ្វើ​​សមាធិ ពិត​ជា​​មាន​ឥទ្ធិពល និង​​​មាន​ប្រសិទ្ធភាព​លើ​ខួរក្បាល មិន​ឱ្យ​ចាស់​ជរា​ទៅ​តាម​អាយុ ពោល​គឺបើ​តាម​រូបភាព​ស្កាន ​អ្នក​ធ្វើ​សមាធិ​ រក្សា​ម៉ាសមាឌ​ខួរក្បាល​បាន​ល្អ​ជាង និង​ស្រក​ចុះ​តិចជាង អ្នក​មិន​ធ្វើ​សមាធិ​ ដែលមាន​វ័យ​ស្របាល​គ្នា។​

ជា​ធម្មតា ខ្លួន​ប្រាណ​មនុស្ស​យើង​មាន​អារម្មណ៍ មាន​ញាណ​ទទួល​ដឹង​អ្វីៗ​សព្វ​យ៉ាង គឺ​ដោយ​សារ​តែ​ការ​ផ្តល់​សញ្ញា​ ផ្តល់​ព័ត៌មាន ​ប្រទាក់​គ្នា​ឆ្លង​ពី​ប្រព័ន្ធ​ប្រសាទ​មួយ​ទៅ​ប្រព័ន្ធ​ប្រសាទ​មួយ​ទៀត។ ហើយ​ការ​ធ្វើ​សមាធិ​នឹង​សម្រួល​​ឱ្យ​ប្រព័ន្ធ​ប្រសាទ​មាន​ចំណង​ប្រទាក់​ភ្ជាប់​គ្នា​​ថ្មីៗ​បន្ថែម​ទៀត។ មាន​ន័យ​ថា បុគ្គល​ណា​បាន​ធ្វើ​សមាធិ ងាយ​នឹង​ចងចាំ ទទួល​យក និង​ឆាប់​ចេះ​ នូវ​អ្វី​ដែល​ថ្មី ព្រោះ​ខួរក្បាល​មាន​ដំណើរការ​​ល្អ​។ ម្យ៉ាង​វិញ ការ​ធ្វើ​សមាធិ​ទំនង​ជា​បាន​មនុស្ស​យើង​ឱ្យ​​ងាយ​សម្រប​ខ្លួន​នៅ​នឹង​ស្ថានការណ៍ ព្រមទាំង​មានទឹក​ចិត្តស្រស់ថ្លា​​ប្រសើរ​ឡើង។

ការ​សិក្សា ថ្មី​បន្ថែម ​​​នឹង​អាច​វាយ​តម្លៃ​អំពី​ឥទ្ធិពល​នៃ​ការ​ធ្វើ​សមាធិ​ចំពោះ​ការ​វិវឌ្ឍ​នៃ​ទំហំ​ខួរក្បាល ដែល​ចេះ​តែ​រួញ​ទៅ​ ទៅ​តាម​វ័យ​ចំណាស់​របស់​មនុស្ស និង​ដែល​ធ្វើ​មនុស្ស​ចាស់​បាត់​បង់​បន្តិច​ម្តងនូវ​ការ​យល់​ដឹង និង​ការ​ចង​ចាំ។ គ្រូពេទ្យ​ឯកទេស​មនុស្ស​ចាស់ ចាប់​អារម្មណ៍​ខ្លាំង​ណាស់ នឹង​វិធី​សាស្ត្រ​ធ្វើ​សមាធិ ទាំង​នៅ​មាន​ស្មារតី​ពេញ​លេញ។ ស្ត្រេស មាន​កង្វល់​ និង​ធ្លាក់​ទឹក​ចិត្ត​ សុទ្ធ​សឹង​ជា​កត្តា​​ដែល​នាំ​ឆាប់កើត ឆាប់​មាន​ការ​វិវត្ត​ទៅ​រក​ជំងឺវង្វេង​វង្វាន់​ ហើយ​អ្នក​ស្រាវជ្រាវ​រក​ឃើញថា​ សមាធិ​ ជា​វិធី​សាស្ត្រ​មួយសម្រាប់​ទប់​ស្កាត់​ ឬ​កំរិត​ផលវិបាក​នៃ​សង្គមព្រោះ​ជំងឺ​វង្វេងវង្វាន់។ អ្នក​ស្រាវជាវ ជាតិ​បារាំង បែលហ្សិក អង់គ្លេស អាល្លឺម៉ង់ ស្វីស អេស្ប៉ាញ ​កំពុងសិក្សា​​រួម​គ្នា​​លើ​មនុស្ស​ចាស់​ចាប់​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ អំពី​ឥទ្ធិពល​នៃ​ការ​ធ្វើ​សមាធិ និង​ការ​សិក្សា​ភាសា​បរទេស ចំពោះ​ភាព​ចាស់​នៃ​ខួរ​ក្បាល ដែលនឹង​អាច​ផ្តល់​លទ្ធផល​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

សមាធិ​សម្រួល​ការ​គ្រប់គ្រង​អារម្មណ៍

ឥទ្ធិពល​មួយ​ទៀតរបស់​សមាធិ គឺឥទ្ធិពល​ទៅលើអារម្មណ៍​ ! ខួរក្បាល​មនុស្ស​មាន​ពីរ​ភាគ​ អារម្មណ៍​វិជ្ជមាន​នៅ​ភាគ​ខាង​ឆ្វេង និង​អារម្មណ៍​អវិជ្ជមាន​នៅ​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ។ ចំពោះ​អ្នក​ធ្វើ​សមាធិ ដែន​អារម្មណ៍​វិជ្ជមាន​នឹង​រីករាល​ឆ្លង​ទៅស៊ី​​ខូង​ចូល​ដល់​ក្នុង​ដែន​អារម្មណ៍​អវិជ្ជមាន។ ដោយ​សារ​តែ​មូលហេតុ​នេះ​ហើយ ទើប​នៅ​ប្រទេសលោក​ខាង​លិច មាន​អ្នក​ចូល​ចិត្ត​ធ្វើ​សមាធិ​កាន់​តែ​ច្រើនឡើងៗ។ ​ថ្វី​បើ​ការ​ធ្វើ​សមាធិ បាន​នាំ​ឱ្យ​យើង​មាន​ភាព​ធូរស្បើយ​ក្នុង​អារម្មណ៍​មែន ប៉ុន្តែសមាធិគ្មាន​​លទ្ធិពល​លើ​អាកប្បកិរិយារបស់​យើង​ទេ។ នេះ​បើ​គេ​ជឿ​តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​ចំនួន​២០ ដែល​បាន​វិភាគ​ឃើញ​ថា ការ​ធ្វើ​សមាធិ បាន​នាំ​ឱ្យ​បុគ្គល​អ្នក​ធ្វើ​នោះ ស្រស់ស្រាយ ចេះ​យោគយល់​ចិត្ត​ អារម្មណ៍​ល្អ បាត់​ទុក្ខកង្វល់ ធ្លាក់​ស្ត្រេស​មែន តែ​មាន​កំរិត​បំផុត​ចំពោះ​អត្តចរិក អាកប្បកិរិយា​ពី​កំណើត។

ប៉ុន្តែ​សូម​ចង​ចាំ​ថា ទោះ​ធ្វើ​សមាធិ​ជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ ឬ​ដើម្បី​បន្ធូរ​អារម្មណ៍​ក្តី ក៏​សមាធិ​អាច​មាន​ប្រសិទ្ធភាព​ល្គិក​ណា​តែ​អ្នក​អនុវត្ត​ធ្វើ​ជា​ប្រចាំ ដោយ​ញឹកញាប់ ឬប្រសើរ​បំផុត​ត្រូវ​ធ្វើ​​​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​មិន​មែន​ដាច់​ខាត​ត្រូវ​ទៅ​ធ្វើ​នៅ​មជ្ឈមណ្ឌល ឬ​មណ្ឌល​សាសនា​ទេ។​ មានវិធី​រៀន​ធ្វើ​សមាធិ​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ និង​ធ្វើ​នៅ​តែ​ផ្ទះ តែ​ម្នាក់​ឯង​ក៏​បាន។ អ្វី​ដែល​ចាំ​បាច់​ម្យ៉ាង​ គឺ​ភាព​ស្ងប់ស្ងាត់ ! ហើយ​បើ​អ្នក​គ្មាន​ពេល​ទំនេរ​ទេ ១០​នាទី​ក្នុង​មួយ​ថ្ងៃ​ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ធ្វើ​សមាធិ។

សូម​ចាប់​ផ្តើម​ថ្ងៃ​នេះ ជាមួយ​យើង​ខ្ញុំ

ជ្រើសរើសទី​​ស្ងប់​ស្ងាត់ គ្មាន​ទូរទស្សន៍ គ្មានទូរស័ព្ទ … សូម​ស្តាប់​និង​នៅ​ជាមួយ​ខ្លួន​អ្នក …អង្គុយ​ក៏​បាន ទម្រេខ្លួន​ក៏​បាន តែ​កុំ​គេង … ដក​ដង្ហើម​មួយៗ ស្រូបខ្យល់​ចូល ដកដង្ហើម​ចេញ …. ផ្តោត​អារម្មណ៍​តែ​ទៅ​លើ​ចលនា​ដង្ហើម ….ស្តាប់សភាព​​រាងកាយ ហើយ​បន្ធូរ​អារម្មណ៍​ … បន្ត​ដក​ដង្ហើម​វែងៗមួយៗ ហើយ​រាប់​ដង្ហើម​ចេញ​រាប់​ដង្ហើម​ចូល​របស់​អ្នក … ​តាមដានដំណើរ​​ខ្យល់​ដក​ដង្ហើម​របស់​អ្នក​ដែល​ចូល​តាម​រន្ធ​ច្រមុះ​ រួចធ្លាក់​ចុះ​ទៅ​ក្នុងពោះ …ប្រសិន​បើ​អ្នក​បែក​​អារម្មណ៍ គិត​ដល់​រឿង​អ្វី​ផ្សេងសូមមើលបញ្ហានោះ... រួច​ងាកមក​គិត​អំពី​ ​ចលនា​ដង្ហើម​របស់អ្នក​វិញ​ បន្ត​ស្រូប​ចូល និង​ដក​ដង្ហើមចេញ​វែងៗ ... សូម​កុំចុះ​ចាញ់​នៅ​ពេលបែក​អារម្មណ៍... ដាស់​​ស្មារតីត្រលប់​ស្តាប់​ដង្ហើម​វិញ​​...

0 comment

0 comment

Bokator
Khmer has a history of warriors, warriors and boxers. The glorious land of the great metropolis because of the Khmer ancestors who were strong in the arts and martial arts. According to the records of Mr. Chiv Ta Kwan, it is confirmed that Khmer people are good at fighting, especially heroes, Khmer kings are all strong and good at fighting. War. Ancient warfare needed martial arts. Through the splendor of the Great Kingdom, it proves that all Khmers, from kings to ordinary people, are With rich martial arts talent.
What is called Bokator?
Words:
-Bok = fighting or martial arts
-Lion = lion or power
In short, the word "bokator" means the most powerful martial art or as strong as a lion.
Bokator is divided into 12 masters and each masters has hundreds of masters.
Bokator is the soul of Khmer culture that our Khmer ancestors left behind. Therefore, in order to preserve this priceless heritage, let Cambodian children participate in training and promotion. Pay attention and cultivate love for Khmer martial arts, especially bokator in the direction of "Khmer Martial Arts" .Please Click Here... https://sankimsean.com/ 




0 comment

0 comment

0 comment

និយមន័យ វប្បធម៌
វាមិនមែនជារឿង ឬក៏ជាប្រធានបទថ្មីនោះទេសម្រាប់យើងដែលជាអ្នកសិក្សាជំនាន់ក្រោយ ដែលធ្វើការឲ្យនិយមន័យទៅលើពាក្យ វប្បធម៌ ព្រោះថាមានអ្នកប្រាជ្ញមួយចំនួនដែលជាជនជាតិខ្មែរក្តី បរទេសក្តី បានត្រួសត្រាយនូវផ្លូវបំភ្លឺបង្ហាញរួចមកហើយ។ អាស្រ័យហេតុដូចនេះហើយ នឹងសូមលើកយកនូវនិយមន័យទាំងនោះមកបញ្ជាក់ដូចខាងក្រោម៖
១. បើតាមសៀវភៅវនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត
- វប្បធម៌ គឺជាការផ្សាំបណ្តុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្ត ឬដោយសិល្បៈផ្សេងៗជាដើម។
២. តាមសៀវភៅអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា
តាមន័យសព្ទជាតិ
វប្បធម៌ < វប្ប + ធម៌
វប្ប = ការសាបព្រោះ ការបណ្តុះពូជ ការបង្ករបង្កើត...
ធម៌ = ធាតុ វិធី ធម៌ភាព សភារវៈ ទ្រទ្រង់...
ដូច្នេះនិយមន័យគឺ
- វប្បធម៌ គឺជាធម៌ទាំងឡាយណាដែលងទ្រទ្រង់នូវការសាបព្រោះបណ្តុះពូជឲ្យលេចជាលទ្ធផលជាផ្លែផ្កា។
៣. តាមសៀវភៅវប្បធម៌ អរិយធម៌ដែលរៀបរៀងដោយ សាស្រ្តាចារ្យ ពន់ ឆាយ
- វប្បធម៌ គឺជាការសិក្សាពង្រីកវិជ្ជា។
៤. តាមសៀវភៅវប្បធម៌ប្រជាជាតិអាស៊ីអាគ្នេយ៍ភាគ១ រៀបរៀងនិងបកប្រែដោយសាស្រ្តាចារ្យ អ៊ិត សុធា ដែលបានលើកយកនូទស្សនៈរបស់អ្នកប្រាជ្ញបរទេសមួយចំនួនដូចជា៖
- Tailor (1871) ថា វប្បធម៌ គឺជាសមាសភាពមួយ ដែលក្នុងនោះរួមមានចំនេះដឹង, ជំនឿ សិល្បៈ, ច្បាប់, សីលធម៌, ប្រពៃណី, ព្រមទាំងសមត្ថភាព និង ទម្លាប់ដទៃទៀត ដែលជាតម្រូវការនៃបុគ្គលគ្រប់ៗរូប ជាសមាជិកនៃសង្គម។
- Mead (1937) ថា ជាអាកប្បកិរិយាប្រពៃណី ដែលបានបង្កើតដោយសាសន៍ណាមួយ ហើយផ្ទេរទៅឲ្យមនុស្សជំនាន់ក្រោយរបស់គេទៀត។
- Boas (1938) ថា ជាប្រតិកម្មរវាងគំនិត និងចិត្តសាស្រ្ត និងសកម្មភាពដែលកំណត់អាកប្បកិរិយារបស់បុគ្គលក្នុងសង្គមណាមួយ។
៥. តាមសៀវភៅវចនានុក្រមអង់គ្លេស Oxford LEARNER’S POCKET Dictionary New edition បានឲ្យនិយមន័យថា៖
- Culture 👎 : customs, beliefs, art, way of life.
វប្បធម៌ (ន) : សំដៅទៅដល់ទំនៀមទំលាប់ ជំនឿ សិល្ប: របៀបនៃការរស់នៅ

 

0 comment

0 comment

0 comment

 

ភ្លេង​ជា​សិល្បៈ​មួយ​ប្រភេទ​ដែល​អាច​បំបាត់​ ការ​អផ្សុក ឬ​ការ​ហត់​​នឿយ​​បាន​មួយ​គ្រា​ដែរ ។ អ្នក​ខ្លះ​និយម​ស្ដាប់​ភ្លេង​បុរាណ ខ្លះ​និយម​ស្ដាប់​ភ្លេង​សម័យ ។

នៅ​ប្រទេស​ខ្មែរ​ ការ​ប្រគំ​ភ្លេង​គឺ​ជា​ការ​ចាំបាច់​សម្រាប់​ញ៉ាំង​បរិយាកាស​ក្នុង​ពីធី​ បុណ្យទាន ពិធី​ទំនៀម​ទន្លាប់​ផ្សេងៗ​ឲ្យ​មាន​សភាព​លន្លង់​លន្លោច រីករាយ​រុងរឿង ឬ​អឹកធឹក​ឡើង ។ នៅ​ស្រុក​ខ្មែរ ភ្លេង​ដែល​គេ​និយម​ប្រើ​តាំង​ពី​បុរាណ​មក​មាន​ច្រើន​ប្រភេទ​ណាស់ ៖

ក. ភ្លេង​ពិណពាទ្យ

គេ​ហៅ​ភ្លេង​នេះ​ថា​ ពិណពាទ្យ មក​ពី​ក្នុង​ក្រុម​ភ្លេង​នេះ គេ​ប្រើ​ពិណ​ចាប់​ផ្ដើម​មុន​គេ ។ មាន​អ្នក​ខ្លះ​ហៅ​ភ្លេង​ពិណពាទ្យ​នេះ​ដោយ​ភ័ន​ច្រឡំ​ថា​ភ្លេង​សៀម តាម​ការ​ពិត​សៀម​យក​ពី​ខ្មែរ​យើង​ទៅ​វិញ​ទេ ។ សៀម​ហៅ​ភ្លេង​ពិណពាទ្យ​នេះ​ថា ប៉ីពាទ្យ (ពិផាត) ដោយ​ពី​ដើម​គេ​ប្រើ​ប៉ី ឬ​ស្រឡៃ​នាំ​មុខ​គេ ។ តាម​លោក ឈិម ក្រសេម បាន​ឲ្យ​ដឹង​ថា ភ្លេង​ពិណពាទ្យ​នេះ​មាន​កំណើត​មក​ពី​ប្រទេស​ឥណ្ឌា​តាំង​ពី​ព្រេង​នាយ​ ហើយ​ត្រូវ​បាន​ខ្មែរ​យើង​កែប្រែ​ផ្លាស់​ប្ដូរ​ថែម​ថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយ ​មក​ជា​របស់​ខ្មែរ ។ គេ​បាន​រៀប​ភ្លេង​ពិណពាទ្យ​ជា​ពីរ​វង់​គឺៈ ពិណពាទ្យ​វង់​តូច (មាន​ប្រដាប់​ ៥ ​គ្រឿង) និង​ពិណពាទ្យ​វង់​ធំ (មាន​ប្រដាប់​ ១០​គ្រឿង) ។ នៅ​ក្នុង​ព្រះរាជ​វាំង​មាន​ភ្លេង​ពិណពាទ្យ​ពិសេស​មួយ​បែប​ហៅ​ថា ក្រុម​មហោរី​ព្រះរាជ​ទ្រព្យ (មាន​គ្រឿង​ចម្រុះ​ច្រើន​បែប​យ៉ាង​រហូត​ដល់​ ១៦ ​គ្រឿង) ។

នៅ​ប្រទេស​ខ្មែរ​យើង គេ​លេង​ភ្លេង​ពិណពាទ្យ​កំដរ​របាំ​បុរាណ​ក្នុង​ពិធី​បួងសួង (បន់ស្រន់ លាបំណន់) ពិធី​ក្នុង​សាសនា (បុណ្យ​កឋិន បំបួស​នាគ ផ្កា​ប្រាក់ ពុទ្ធា​ភិសេក…) និង​អាច​លេង​ក្នុង​ពិធី​កំដរ​បុណ្យ​សព ។

ខ. ភ្លេង​អារក្ខ

គឺ​ភ្លេង​ដែល​ប្រគំ​ក្នុង​ការ​បញ្ចូល​ខ្មោច​ព្រាយ​បិសាច អារក្ខ អ្នក​តា ។ កាល​ណា​មាន​មនុស្ស​ឈឺ ហើយ​បើ​ចង់​ដឹង​អំពី​បុព្វហេតុ​នៃ​ជម្ងឺ គេ​លែង​ភ្លេង​អារក្ខ​ដើម្បី​បញ្ចូល​ខ្មោច លៀង​ខ្មោច ។ ក្រៅ​ពី​ប្រើ​ក្នុង​ការ​បញ្ចូល​ខ្មោច និង​លៀង​ខ្មោច គេ​អាច​ប្រើ​ក្នុង​ការ​ឡើង​អ្នក​តា​ដែរ ។

តាមការ​ស្រាវជ្រាវ​របស់​ក្រុម​ប្រជុំ​ទំនៀមទម្លាប់ (លោក ជឹម ឈុំ) បាន​ឲ្យ​ដឹង​ថា​ភ្លេង​អារក្ខ​នេះ​មាន​កំណើត​មក​ពី​ក្មេង​លេង​បាយឡុក​បាយ​ ឡ ។ មាន​រឿង​ដំណាល​តៗ​គ្នាថា នៅ​ក្នុង​ភូមិ​មួយ​មាន​ក្មេង​ប្រុស​ស្រី​ជាច្រើន​បាន​ប្រជុំ​គ្នា​លេង​ដោយ​ មាន​អ្នក​ខ្លះ​ធ្វើ​ជា​ភ្ញៀវ ខ្លះ​ធ្វើ​ជា​កូន ហើយ​នាំ​គ្នា​ផឹក​ស៊ី​ស្រឹង​ដេក​ដួល​ស្រែក​ហ៊ោកញ្ជ្រៀវ​សប្បាយ​រាល់ៗ​ ថ្ងៃ ។ លុះ​លេង​យូរ​ទៅ​ក៏​វក់​លេង​ទាំង​យប់​ទាំង​ថ្ងៃ​ភ្លេច​បាយ​ទឹក​ ដេក​ពួន ឪពុក​ម្ដាយ​ឃាត់​យ៉ាង​ណា​​ក៏​ពុំ​ស្ដាប់ ។ ដោយ​ឃើញ​ហេតុ​ចម្លែក​យ៉ាង​នេះ ចាស់ៗ​ក៏​នឹក​ថា​ប្រហែល​ជា​មាន​ខ្មោច​ព្រាយ​អ្វី​មក​ពង្វក់​ចិត្ត​ក្មេង​ ទាំង​នេះ ហើយ​ទើប​នាំ​គ្នា​​បន់​ស្រន់​ឡើង ។ នៅ​ពេល​ដែល​គេ​នឹកនា​រក​ខ្លួន ពេល​នោះ​ខ្មោច​ក៏​ឆ្លៀត​ឱកាស​ចូល​មក​សន្ធិត​ក្នុង​ខ្លួន​ក្មេង​ម្នាក់​ភ្លាម ​ ហើយ​បញ្ជា​ឲ្យ​ចាស់ៗ​ទាំង​នោះ​រៀប​សំណែន​ដោយ​មាន​លេង​ភ្លេង​ថ្វាយ​ពួក​គេ​ ផង ។ លុះ​បាន​ផឹក​ស៊ី​ឆ្អែត​ស្កប់​ស្កល់​ហើយ ខ្មោច​ក៏​ចាក​ចេញ​ពី​រូប​ក្មេង​នោះ​ទៅ ឯ​ពួក​ក្មេង​ក៏​ឈប់​វក់​លេង​ដូច​មុន​ទៀត ។ ចាប់​ពី​ពេល​នោះ​មក​ចាស់ៗ​ក៏​មាន​ជំនឿ​ព្រម​ទាំង​យក​ខ្មោច​ជាទី​គោរព​ ទីពឹង​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន ។

គ. ភ្លេង​ខ្មែរ

ជា​ភ្លេង​មង្គល​ ហេតុ​នេះ​ហើយ​បាន​ជា​គេ​លេង​តែ​ក្នុង​ពិធី​ដែល​ជា​មង្គល ​ដូច​ជា​ ពិធី​បញ្ចេញ​ម្លប់​កូន​ស្រី ពិធី​មង្គលការ​ ជា​ដើម ។ ភ្លេង​ខ្មែរ​ដែល​លេង​ក្នុង​ពិធី​មង្គល​និមួយៗ​មិន​ត្រឹម​តែ​ញ៉ាំង​ឲ្យ​ បរិយាកាស​ឲ្យ​អឹកធឹក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​មក​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​​ថែម​ទៀត​ផង ដែល​ចាស់​ទុំ​ខ្លះ​បាន​ប្រកាន់​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ ។ ភ្លេង​ខ្មែរ​សម្រាប់​ពិធី​មង្គល​ការ​មាន​ច្រើន​បទ​ណាស់​សម្រាប់​កំដរ​ក្នុង​ កម្មវិធី​និមួយៗ ដូចជា បទ​ហែ​កូន​កម្លោះ​ចូល​រោង ហែ​កំណត់ ស៊ី​ស្លា​ថង់​រង កាត់​សក់ សែន​ក្រុង​ពាលី កូន​ប្រុស​សំពះ​ពេលា កូន​ស្រី​ចេញ​ផ្ទឹម ចង​ដៃ​ បង្វិល​ពពិល… ។

បទ​ភ្លេង​ខ្មែរ​ខ្លះ​មាន​ទំនាក់​ទំនង​ទៅ​នឹង​រឿង​ព្រេង​របស់​ខ្មែរ​ ដូចជា បទ​ខ្ទោរ ខ្នង​ភ្នំ របង​រមាស បន្ទាយ​ប្រសាទ ជ្រង ជ្រង​ស្រងាត់ ទ្រាំង ដោះក្រាល កន្លេង លេង​នៅ​ពេល​លៀង​ភោជនាហារ​ថ្ងៃ​ត្រង់ (ក្រោយ​ពេល​ស៊ី​ស្លា​កំណត់) ដោយ​យក​តម្រាប់​តាម​តា​ដុង​យាយ​ជ័យ ដែល​ឲ្យ​អ្នក​ភ្លេង​លេង​បទ​ទាំង​នេះ​ថ្វាយ​អ្នក​តា​ព្រៃ​ដើម្បី​លា​មាត់​លា​ ក​គាត់​កាល​ដែល​បន់​ស្រន់​នៅ​ក្នុង​ព្រៃ​ ហើយ​វង្វេង​ផ្លូវ​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​រៀបការ​កូន​ស្រី ។ បទ​ព្រះ​ថោង​នាង​នាគ​ដែល​ប្រើ​លេង​នៅ​ពេល​សំពះ​ផ្ទឹម​កើត​មាន​ឡើង​ក្នុង​ រជ្ជកាល​ព្រះ​ថោង (ហ៊ុន ទៀន) ដែល​ជា​បឋម​ក្សត្រ​ខ្មែរ ។ ព្រះអង្គ​បាន​រៀប​អភិសេក​ជា​មួយ​នឹង​នាង​ទាវតី (លីវយី) ដែល​ជា​បុត្រី​ស្ដេច​ភូជង្គនាគ លុះ​រៀបការ​នៅ​ឋាន​មនុស្ស​លោក​រួច​ហើយ ស្ដេច​ភូជង្គ​នាគ​បាន​នាំ​ព្រះ​ថោង​ទៅ​ជប់​លៀង​នៅ​ឋាន​បាតាល​ម្ដង​ ទៀត ។ ដោយ​ព្រះ​ថោង​ពុំ​ចេះ​វិជ្ជា​ជ្រែក​ទឹក គេ​ឲ្យ​ព្រះ​ថោង​តោង​កន្ទុយ​នាង​នាគ​ទើប​អាច​ចុះ​ទៅ​បាន ។

អាស្រ័យ​ដូច​មាន​រឿង​រាវ​ខាង​លើ​នេះ ទើប​គេ​និយម​លេង​បទ​ព្រះថោង​នាង​នាគ​រហូត​មក ​ព្រម​ទាំង​មាន​ទំនៀម​ឲ្យ​កូន​កម្លោះ​តោង​ជាយ​ស្បៃ​កូន​ស្រី​ចូល​ក្នុង​ បន្ទប់​ទៀត​ផង ។

ឃ. ភ្លេង​ឆៃយ៉ាំ

គេ​លេង​ភ្លេង​ឆៃយ៉ាំ​តែ​ក្នុង​ពិធី​ណា​ដែល​ជា​ទី​រីករាយ​ដូចជា​ លេង​កំដរ​ពិធី​បុណ្យ​កឋិន បុណ្យ​ផ្កា បំបួស​នាគ​ ជា​ដើម ។ ភ្លេង​ឆៃយ៉ាំ​គឺ​ជា​ភ្លេង​ដែល​រំភើប​សប្បាយ​ខុស​ប្លែក​ពី​ភ្លេង​ឯ​ ទៀត ។ គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​លាស់​នូវ​ឡើយ​ទេ​អំពី​កំណើត​នៃ​ភ្លេង​ឆៃយ៉ាំ​ នេះ ។

ដោយ​សារ​ចង្វាក់​ភ្លេង​មាន​លក្ខណៈ​លោត​ភ្ញាក់ៗ​ អ្នក​ខ្លះ​ក៏​យល់​ថា​ភ្លេង​ឆៃយ៉ាំ​នេះ​ទំនង​ជា​មាន​កំណើត​មក​ពី​មនុស្ស​ ជំនាន់​ដើម​ដែល​តែង​តែ​មាន​សភាព​ភ្ញាក់​ផ្អើល​ក្លាច​រអើល​ប្រៀប​បាន​នឹង​ សត្វ​ព្រៃ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​មនុស្ស ។ អ្នក​ខ្លះ​ទៀត​យល់​ថា​មនុស្ស​នៅ​ពេល​ដែល​ធ្វើ​កិច្ច​ការ​អ្វី​មួយ​បាន​ទទួល​ ជោគជ័យ តែង​តែ​សប្បាយ​យ៉ាង​ខ្លាំង​ហើយ​ក៏​បង្កើត​ភ្លេង​ឆៃយ៉ាំ​នេះ​ឡើង​ដើម្បី​ រំលឹក​នូវ​ជ័យ​ជំនះ​នោះ ។

ង. ភ្លេង​មហោរី

ជា​ភ្លេង​ប្រជាប្រិយ​ដែល​មាន​លក្ខណៈ​ស្រាល​ជាង​ភ្លេង ​ពិណពាទ្យ ។ គេ​មិន​និយម​លេង​ភ្លេង​មហោរី​កំដរ​ពិធី​បុណ្យ​ទាន​ផ្ទាល់​ទេ ប៉ុន្តែ​គេ​លេង​កំដរ​បរិយាកាស​បាន​ដែរ ។ ជាទូទៅ​ គេ​លេង​ភ្លេង​មហោរី​កំដរ​ល្ខោន​មហោរី ។

ច. ភ្លេង​គង​ស្គរ

គឺ​ជា​ភ្លេង​ដែល​មាន​សភាព​ស្រងេះស្រងោច​លន្លង់​លន្លោច ហេតុ​នេះ​ហើយ​បាន​ជា​គេ​លេង​តែ​ពេល​មាន​មនុស្ស​ស្លាប់ ឬ​នៅ​ពេល​ធ្វើ​បុណ្យ​លើក​សព ។ ភ្លេង​គង​ស្គរ​នេះ​កើត​មាន​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ត្រសក់​ផ្អែម ព្រះ​អង្គ​ឲ្យ​អ្នក​ភ្លេង​លេង​បទ​នេះ​ឡើង​ដើម្បី​រំលឹក​នូវ​សម្លេង​សត្វ​យំ​ សព្វ​បែប​យ៉ាង​លាយឡំ​នឹង​ស្នូរ​ខ្យល់ ​ភ្លៀង ផ្គរ​រន្ទះ​កាល​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ស្ដាប់​ទាំង​យប់​ទាំង​ថ្ងៃ​ពេល​ ដែល​នៅ​ជា​ម្ចាស់​ចំការ​ត្រសក់​ផ្អែម​នៅ​ឡើយ ។ អ្នក​ខ្លះ​ហៅ​ភ្លេង​គង​ស្គរ​ថា​ភ្លេង ទាំមូងកន្ធ្រាំមូង ។

ឆ. ភ្លេង​ក្លងឆ្នាក់

ភ្លេង​ក្លងឆ្នាក់​​មាន​សភាព​ស្រងេះ​ស្រងោច​ណាស់ គេ​លេង​ភ្លេង​នេះ​កំដរ​បុណ្យ​សព​ ហែ​សព និង​បូជា​សព ។ អ្នក​ខ្លះ​ហៅ​ភ្លេង​ក្លងឆ្នាក់​តាម​សៀម​ថា ក្លងខែក ដែល​មាន​ន័យ​ថា ភ្លេង​ស្គរ​ជ្វា 

ជ. ភ្លេង​ស្គរ​យោល

ជា​ភ្លេង​របស់​កង​ទ័ព​ដែល​ព្យួរ​នៅ​លើ​ខ្នង​ដំរី ។ លុះ​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ គេ​យក​ភ្លេង​ស្គរ​យោល​សម្រាប់​កំដរ​បុណ្យ​សព និង​កំដរ​ពិធី​ប្រដាល់​ដោយ​សេរី (គុន​ខ្មែរ) ។

ឈ. ភ្លេង​ប៉ី​កែវ

គឺ​ជា​ភ្លេង​​មួយ​ដែល​ឋិត​នៅ​ក្នុង​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ ។ តាម​សេចក្ដី​រាយការណ៍​របស់​លោក បាន តេង គ្រូ​នៃ​ក្រុម​ភ្លេង​ព្រះរាជទ្រព្យ​បាន​ឲ្យ​ដឹង​ថា ភ្លេង​ប៉ី​កែវ​នេះ​គេ​ប្រើ​លេង​នៅ​ពេល​ចាក់​ទឹក​ដូង​ថ្វាយ​ព្រះ​បិដរ (សែន​ដូន​តា) នៅ​ក្នុង​ព្រះរាជវាំង ។

 យោបល់​រួម

តាម​ការ​រៀបរាប់​រួច​មក​ហើយ​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ភ្លេង​បុរាណ​ខ្មែរ​មាន​ច្រើន​ប្រភេទ​ច្រើន​វង់​ ហើយ​វង់​និមួយៗ​មិន​មែន​ចេះ​តែ​យក​ទៅ​ប្រគំ​លេង​បាន​គ្រប់​ពេល​វេលា​នោះ​ទេ គឺ​វា​មាន​លក្ខណៈ​ពិសេស​របស់​វា ​តម្រូវ​ទៅ​តាម​កម្ម​វិធី​បុណ្យទាន ពិធី​ផ្សេងៗ​ថែម​ទៀត​ផង ។ ឯ​តម្លៃ​របស់​ភ្លេង​និមួយៗ​គឺ​ឋិត​នៅ​ត្រង់​ចង្វាក់​ភ្លេង​សម​ស្រប​ទៅ​នឹង​ កិច្ច​ការ​ដែល​មនុស្ស​ខ្មែរ​តែង​ប្រព្រឹត្ត​ គឺ​មិន​លឿន​ពេក​មិន​យឺត​ពេក​ មាន​សភាព​ធម្មតា​ ទុក្ខ​សោក​ ស្រងេះ​ស្រងោច លន្លង់​លន្លោច សប្បាយ​រីក​រាយ ។ បទ​ភ្លេង​ខ្មែរ​មាន​សូរស័ព្ទ​រងំ​ ស្ដាប់​យូរ​ទៅ​កាន់​តែ​ពិរោះៗ​ឡើងៗ​ ហើយ​បទ​និមួយៗ​សុទ្ធ​តែ​មាន​ខ្លឹមសារ មិន​មែន​តែង​ឡើង​ដើម្បី​គ្រាន់​តែ​ពិរោះ​ស្ដាប់ ឬ​បញ្ចើច​បញ្ចើ​ឥត​ន័យ​នោះ​ឡើយ ៕

ប្រភពអត្ថបទៈ មេរៀន​មុខវិជ្ជា​អរិយធម៌ របស់អ្នកគ្រូ តាំង ជួន វិទ្យាល័យមង្គលបូរី ប.ជ

 

ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​

0 comment

ទ្រអូ Tro Ou, ត្រែ Tre, តាខេ Takei, ស្រឡៃ Srar Lay, ស្គរ Skor, ស្គរតូច Skor Touch, ស្គរធំ Skor Thom, រនាតឯក Roneat Ek, គងវង់ធំ Korng Vong Thom, ចាប៉ី​ដងវែង Chapey Dangveng, គងធំ Korng Thom, គងមន Korng Mon, ឃឹម Khim    (ប្រភពៈ វីរៈ ដារ៉ា)

0 comment